ក្រុមតោខៀវ Chelsea ស្ទើរតែ ចុះហត្ថលេខានាំយកកំពូលខ្សែប្រយុទ្ធលើកីឡាករ Lionel Messi កាលពីឆ្នាំ ២០១៤ មុនពេលមានអន្តរាគមន៍រារាំងពីឪពុករបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ។ ប្រធានក្រុម Barcelona និង ជម្រើសជាតិអន្តរជាតិអាហ្សង់ទីនរូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ទៅលេងនៅលីកកំពូលអង់គ្លេសនាពេលនោះជាច្រើនដងរាប់បញ្ចូលទាំងនៅដើមឆ្នាំ ២០២០ ស្របពេល ក្រុមមេឃខៀវ Man. City បានបង្ហាញពីចំណាប់អារម្មណ៍ចង់បានម្ចាស់ពានបាល់មាស៦សម័យរូបនេះមកកាន់ទឹកដី Etihad Stadium នោះ ។

ទោះយ៉ាងណា ហេតុផលផ្សេងៗគ្នាត្រូវបានរារាំងដល់ Messi និងនាំអោយរូបគេបច្ចុប្បន្នកំពុងតែ ចំណាយស្ទើរតែពេញមួយអាជីពបន្តលេងនៅទឹកដី Camp Nou ។

ប្រភពពីអ្នកកាសែតអ៊ីតាលីលោក Gianluca Di Marzio បានអោយដឹងថាកំលុងឆ្នាំ២០១៤លោក Jose Mourinho និង ម្ចាស់ក្លឹបគឺមហាសដ្ឋីសញ្ជាតិរុស្សីលោក Roman Abramovich បានព្យាយាមបញ្ចុះបញ្ចូល Messi ឱ្យផ្លាស់មក កាន់កីឡាដ្ឋាន Stamford Bridge ជាមួយតម្លៃខ្លួនដែលត្រូវបង់ទៅអោយ Barcelona នាពេលនោះគឺ ២២៥ លានផោន។ ទោះយ៉ាងណាក្នុងនាមជាឪពុកនិងដើរតួជាភ្នាក់ងារផ្ទាល់កីឡាករផ្ទាល់លោក Jorge Messi បានច្រានចោលការចរចារនិងចង់អោយ Messi បន្តលេងជាមួយក្រុមយក្សកាតាឡាន់នេះបន្តទៀត។