សម្ពាធបានកើនឡើងនៅលើអ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បន្ទាប់ពីដឹកនាំក្រុមម្ចាស់ផ្ទះ Man.Utd ទល់និង១បរាជ័យចាស់ដៃក្នុងលទ្ធផលក្រោមថ្វីជើងក្រុមភ្ញៀវមាន់ខ្នាយមាស Spurs កាលពីថ្ងៃអាទិត្យក្នុងការប្រកួតលីកកំពូលអង់គ្លេសសប្តាហ៏ទី៣។

យោងគេហទំព័រ Daily Star បានចុះផ្សាយថា ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យកំពុងទាក់ ទងចង់បានអតីតគ្រូបង្វឹក​Tottenham​ លោក Mauricio Pochettino មកដឹកនាំនៅកីឡាដ្ឋាន Old Trafford។ ទោះបីទើបតែទិញបានកីឡាករចំណូលថ្មីសំខាន់ៗដែលក្នុងនោះមានដូចជាៈ Alex Telles និង Edinson Cabani មកជួយក្រុមនៅថ្ងៃទីផ្សារដោះដូរកីឡាករបាន បិទកាលពីថ្ងៃទី៥តុលា ២០២០ម្សិលមិញនេះ។ទោះបីជាក្លឹបមិនទាន់បានបញ្ចប់តំណែងលោក Ole Gunnar Solskjaer ភ្លាមៗនោះទេប៉ុន្តែលោក Ed Woodward ប្រធានផ្នែកទីផ្សារទិញដូរកីឡាករ កពុងរៀបចំផែនការបន្តប្រសិនបើក្លឹបមិនទទួលបានលទ្ធផលល្អប្រសើរជាងពេលនេះនោះទេ។

ផែនការថ្មីដែលលោកអនុប្រធានប្រតិបត្តិក្លឹបនឹងរួមបញ្ចូលនោះរួមមានឪកាស និង គោលដៅដ៏មានសក្តានុពលនៃការនាំយកអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់លោក Pochettino ដែលបច្ចុប្បន្នមិនទាន់មានក្លឹបដឹកនាំនោះទេ ក្រោយពីក្លឹបបានបញ្ចប់តំណែងរូបលោក កាលពីឆ្នាំមុន ។

ប្រភព៖ Goal