ក្រុមតោខៀវ Chelsea បានច្រានចោលសំណើរដេញថ្លៃខ្សែបម្រើស្លាប Callum Hudson-Odoi ពីក្រុម Bayern Munich បន្ទាប់ពីក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប បានដាក់សំណើរសុំខ្ចីជើង និងមានជម្រើសក្នុងការទិញផ្តាច់ក្នុងតម្លៃ ៧០ លានផោន នៅឆ្នាំ២០២១ យោងតាមគេហទំព័រ Goal បានចុះផ្សាយ។

មិនមែនជាលើកដំបូងសម្រាប់់ក្លិបយក្សអាឡឺម៉ង់នោះទេ ដោយសារកន្លងមកក្លឹបបានព្យាយាម មិនតិចជាង៤លើកចុងក្រោយកំលុងពេលទីផ្សារដោះដូរកីឡារករបើកដំណើរការ ដើម្បីបញ្ចុះបញ្ចូលក្លឹប Chelsea ដើម្បីនាំយកកីឡាករអន្តរជាតិអង់គ្លេសវ័យ ១៩ ឆ្នាំរូបនេះទៅកាន់កីឡាដ្ឋាន Allianz Arena។

សរុបមកការផ្តល់ជូនចុងក្រោយបំផុតគឺកាលពី ២០ ខែមុនដោយការដេញថ្លៃចំនួន ៣៥ លានផោន តែត្រូវបានបដិសេធស្របពេល Hudson-Odoi បានព្យាយាមចាកចេញក្រោយមិនជាប់ជម្រើសដំបូងក្នុងក្រុម។គ្រានោះផងដែរគឺជាពេលដែលអតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri នៅដឹកនាំក្រុម ខណៈបច្ចុប្បន្នរូបគេក៏បន្តតស៊ូប្រជែងយកជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Frank Lampard ផងដែរ ។

ប្រភព៖ Goal