បរទេស៖ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich បានជាប់ឈ្មោះ​ជាកីឡាករ​បាល់ទាត់បុរសឆ្នើម​ប្រចាំ​ឆ្នាំរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបប្រចាំរដូវកាល ២០១៩-២០២០ ។

ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិប៉ូឡូញ Lewandowski វ័យ៣២ ឆ្នាំរូបនេះបានផ្តួលមិត្តរួមក្រុម គឺអ្នក​ចាំទី Manuel Neuer និងខ្សែបម្រើ Kevin de Bruyne របស់ក្រុម Manchester Cityដើម្បី ឈ្នះ​ពានកិត្តិយសផ្ទាល់ខ្លួនមួយនេះ ។​ទោះ​យ៉ាងណាគ្រូបង្វឹក​ Hansi Flick របស់ក្រុម Bayern​ Munich ក៏ត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកល្អ ប្រចាំឆ្នាំ​បន្ទាប់ពីដឹកនាំក្រុមលើកពានកំពូលទ្វីប អឺរ៉ុប Uefa Champion League ជាលើកទី ៦នេះ​ផងដែរ ។

គួរបញ្ជាក់ថា Lewandowski រកបាន ៥៥ គ្រាប់ក្នុង ៤៧ ប្រកួតកាលពីរដូវកាលមុនជួយអោយក្រុម ឈ្នះជើងឯក៣ក្នុង១រដូវកាល គឺពាន Champions League, Bundesliga និង German Cup ។ អតីតខ្សែប្រយុទ្ធក្លឹប Dortmund រូបនេះធ្វើបានយ៉ាងល្អបំផុតគឺរកគ្រាប់បាល់ច្រើន ជាងកីឡាករដទៃទៀត​នៅលីគកំពូលទាំង ៥ របស់អឺរ៉ុបគឺបានរហូតដល់ទៅ១៦គ្រាប់ គ្រប់ការប្រកួតទាំងអស់ក្នុងរដូវ​កាល​ចាស់កន្លងទៅ៕

ប្រភព៖ Sabay News