ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Bayern Munich បានផ្តួលជើងខ្លាំង និងជាម្ចាស់ជើងឯក Europa League គឺក្រុម Sevilla ដើម្បីលើកពានរវាងម្ចាស់ជើងឯកទាំងពីរ Uefa Super Cup នៅមុខអ្នកគាំទ្រ ១៥.១៨០ នាក់នាកីឡាដ្ឋានទីក្រុង Budapest ប្រទេសហុងគ្រី កាលពីម៉ោង២ទាបភ្លឺថ្ងៃទី២៥ កញ្ញា ២០២០នេះ ។

ទោះយ៉ាងណាការប្រកួតនេះ Sevilla ជើងខ្លាំងដែលទទួលជោគជ័យច្រើនបំផុតសម្រាប់ ពានរង្វាន់ធំលំដាប់ទី២ទ្វីបអឺរ៉ុបគឺ មានឪកាសរកគ្រាប់បាល់ដោយការទាត់ពិន័យ១១ម៉ែត្រដោយខ្សែបម្រើស្លាបអាហ្សង់ទីនកីឡាករ Ocampo នៅនាទីទី១៣មុនពេលខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Goretzka វាយបកតាមស្មើវិញនៅនាទីទី៣៤ ខណៈ ខ្សែការពារជើងចាស់អន្តរជាតិអេស្បាញ Martinez រកគ្រាប់បាល់ជ័យជំនះនៅម៉ោងបន្ថែម ១៥នាទី នៅ នាទីទី១០៤ ដើម្បីរកឃើញអ្នកឈ្នះក្នុងការប្រកួតនេះ។

ការប្រកួតនៅកីឡាដ្ឋានឈ្មោះ Puskas Arena ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន ៦៧,០០០នាក់មួយនេះគឺដែលជាការប្រកួតធំដំបូងបង្អស់សម្រាប់ព្រឹត្តការណ៏បាល់ទាត់អ៊ឺរ៉ុបដែលអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាបានច្រើនគិតចាប់តាំងពីការរីករាលដាលនៃមេរោគកូវីត-១៩ ត្រូវបានផ្អាក។

ប្រភព៖ BBC