ក្រុមចចកខ្មៅ Wolves បានចុះហត្ថលេខានាំយកខ្សែការពារស្លាបស្តាំសញ្ជាតិព័រទុយហ្កាល់កីឡាករ Nelson Semedo ពីក្លឹបអ្នកមានបុណ្យ Barcelona ក្នុងកិច្ចព្រមព្រៀង តម្លៃ ៣៧ លានផោន។ការចរចារផ្ទេរនេះបានធ្វើឡើងបន្ទាប់ពីអ្នកចាត់ការទូទៅលោក Nuno Espirito Santo បាននិងកំពុងស្វែងរកកីឡាករមកជំនួសខ្សែការពារសាធារណៈរដ្ឋអៀឡង់កីឡាករ Matt Doherty ដែលបានផ្លាស់ទៅលេងនៅក្លឹបគូប្រជែងគឺ Tottenham កាលពីខែមុន។

លោក Jeff Shi នាយកប្រតិបត្តិរបស់ Wolves បាននិយាយថា :វាមិនមែនជារឿងងាយស្រួល ដែលយើងមានឱកាសចុះហត្ថលេខាលើកីឡាករលំដាប់ពិភពលោកពីក្លឹបលំដាប់ពិភពលោក។

កីឡាករវ័យ ២៦ ឆ្នាំ Semedo ធ្លាប់បង្ហាញខ្លួនអោយ Barcelona បាន ១២៤ ប្រកួត និង ជាមួយក្រុមជម្រើសជាតិ១៣ ដង បានចុះកុងត្រារហូតដល់ឆ្នាំ ២០២៣ និងជាសមាជិកទី៣ របស់ Wolves ក្នុងកំឡុងពេលដោះដូរកីឡាករនេះបន្ទាប់ពីការមកដល់របស់ Fabio Silva ពីក្លឹប Porto និង Ki-Jana Hoever មកពី Liverpool ។

ប្រភព៖ BBC