លោក Mauricio Pochettino បានបង្ហើបប្រាប់ពីក្តីស្រម៉ៃចង់គ្រប់គ្រងក្រុមអធិរាជស Real Madrid នៅពេលអនាគត ក៏ប៉ុន្តែអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur បានច្រានចោលពាក្យចចាមអារាមជាច្រើនដែលបានលើកឡើងថារូបលោកធ្លាប់ទទួលសំណើរ ដើម្បីដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona នាពេលថ្មីៗនេះ យោងគេហទំព័រ Marca បានចុះផ្សាយ។

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបំពេញកាតព្វកិច្ចជាគ្រូបង្វឹកចុងក្រោយបំផុត នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ មុនពេលត្រូវក្លឹបបញ្ចប់តួនាទី បន្ទាប់ពីទទួលបានលទ្ធផលគួរឱ្យខកចិត្តក្នុងការដឹកនាំក្រុមនៅដើមរដូវកាលមុនហើយជំនួសមកវិញដោយលោក Jose Mourinho។

អតីតគ្រូបង្វឹក Espanyol ក៏បានបន្តច្រានចោលផងដែរថា Juventus និង Inter Milan ព្រមទាំង PSG ធ្លាប់បានផ្តល់សំណើរមករូបលោក តែអ្នកចាត់ការវ័យ៤៨ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់ថា មានតែក្លឹប២ទេគឺ Benfica និង Monaco ទេដែលបានទាក់ទង។ យ៉ាងណាមិញលោក Pochettino បានធ្លាប់បានច្រាលចោលឪកាសទៅដឹកនាំក្រុម Real Madrid នៅឆ្នាំ ២០១៨ កំលុង ពេលដែលលោក Zinedine Zidane ចាកចេញដោយហេតុផលថាខ្លួននៅមានកិច្ចសន្យាជាមួយ ក្រុម Tottenham នាពេលនោះ។

ប្រភព៖ en.as