លោក Jurgen Klopp គ្រូបង្វឹកហង្សក្រហម Liverpool ចាប់អារម្មណ៍ចង់ផ្ទេរយកខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុម Barcelona ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលយូរ។ ម្ចាស់ជើងឯកអង់គ្លេសកំពុងធ្វើការទំនាក់ទំនងជាមួយក្លឹបយក្សកាតាឡាន់ ដើម្បីនាំយកកីឡាករអន្តរជាតិបារាំងរូបនេះមកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះ មានបំណងពង្រឹងបន្ថែមទៀតនៅតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មី។

ទោះបីជាលេងស៊ីសង្វាក់គ្នា និងមានខ្សែប្រយុទ្ធដល់ទៅ៣រូបដូចជា Mane, Salah និង Frimino ប៉ុន្តែអតីតគ្រូបង្វឹក Dortmund រូបនេះសម្លឹងឃើញឪកាសចង់បានអតីតកូនក្រុមរូបនេះមកជួបជុំគ្នាដើម្បីរួមការងារសាជាថ្មីម្តងទៀត។

លោក Klopp អ្នកចាត់ការវ័យ៥៣ឆ្នាំនៅតែជឿជាក់ថាជំនាញបណ្តើរបាល់ និង ល្បឿនរបស់ Dembele នឹងបន្ថែមទម្រង់លេងដល់ក្រុមនៅកម្រិតថ្មី និង ជាជម្រើសដ៏ល្អមួយទៀតសម្រាប់ពួកគេ។ បច្ចុប្បន្ន Dembele បានជាសះស្បើយពីរបួសចុងក្រោយរបស់ខ្លួននិង កំពុងត្រៀមខ្លួនសម្រាប់រដូវកាលទីបួននៅ ឯកីឡាដ្ឋាន Camp Nou ។ បន្ទាប់ពី៣រដូវកាលដំបូងរូបគេ មិនអាចបង្ហាញសមត្ថភាពពេញលេញបាននោះទេ ដោយសារតែរបួសដ៏រំារៃ ខណៈរដូវកាលចាស់គឺជាពេលវេលាអាក្រក់បំផុតរបស់រូបគេដោយអវត្តមានមិនបានចូលលេងចាប់ តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្លេះ។

ប្រភព៖ Sport.Es