ខ្សែបម្រើកណ្ដាល Thiago Alcantara ត្រូវបានរាយការណ៍ថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនអស់ហើយជាមួយក្លឹបជើងឯកនៅអង់គ្លេស Liverppol។ កីឡាកររបស់ Bayern Munich បច្ចុប្បន្នកំពុងលំហែកាយ បន្ទាប់ពីទើបជួយក្រុមជម្រើសជាតិអេស្ប៉ាញនៅពាន Nations League។ កីឡាករវ័យ២៩ឆ្នាំពេលនេះកំពុងស្ថិតនៅទីក្រុង Barcelona វិស្សមកាលជាមួយក្រុមគ្រួសារ ខណៈក្លឹបស្ថិតក្នុងតំបន់កាតាឡាន់មួយនេះក៏ចាប់អារម្មណ៍យកគេទៅវិញផងដែរ។
យោងតាមសារព័ត៌មាន BILD កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមានបំណងចង់ផ្លាស់ទៅកាន់ក្រុមរបស់លោក Jurgen Klopp ហើយសម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនរបស់ភាគីទាំងពីរបានយល់ព្រមគ្នាអស់ហើយ។ ប្រភពបន្តថា យ៉ាងណា Liverpool មិនទាន់យលព្រមតម្លៃខ្លួនផ្ទេររបស់ Thaigo នៅឡើយទេ ដោយ Bayern ចង់បានក្នុងរង្វង់២៧,៥លានផោន៕