​ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​និយាយ​ថា​រឿង​ដែល​គេ​ចុះ​ផ្សាយ​ព្រោងព្រាត​កន្លង​ទៅ​នោះ សុទ្ធ​តែ​ជា​រឿង​មិន​ពិត​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​ខ្លួន​សប្បាយ​ចិត្ត​នៅ​ក្លឹប FC Barcelona ​។

Suarez ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​លក់​ចេញ ព្រោះ​លោក Ronald Koeman ​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ស្ថិត​ក្នុង​កន្លែង​ត្រូវ​ប្រើប្រាស់​នោះ​ទេ។ ​ដោយ​បច្ចុប្បន្ន​មាន​ក្លឹប​មួយ​ចំនួន​ចង់​បាន ​ជា​ពិសេស​គឺ Juventus ​ជើង​ឯក​នៅ​អ៊ីតាលី​តែ​ម្ដង។ ​មាន​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ក្លឹប​និង​សាមី​ខ្លួន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ទៅ​ហើយ។

​នៅ​ថ្ងៃ​នេះ ​Suarez ​បាន​បង្ហោះ​រូប​មួយ​សន្លឹក ​ដោយ​បាន​សរសេរ​បន្ថែម​ថា​៖ “នៅ​ពេល​រឿង​មិន​ពិត​កើត​ឡើង​មក​រហូត ​ខ្ញុំ​កំពុង​តែ​ល្អ​”។ ការ​បង្ហោះ​បែប​នេះ​អម​ដោយ​រូបភាព​សើច​អំឡុង​ពេល​ហ្វឹកហាត់​ផង​នោះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដាក់​ការ​សង្ស័យ​ថា ​អតីត​កីឡាករ Liverpool ​រូប​នេះ ​អាច​នឹង​បន្ដ​លេង​នៅ​ក្រុម Barcelona ​ទៀត​នៅ​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្លួន៕