ខ្សែប្រយុទ្ធ Luis Suarez បាននិយាយថារឿងដែលគេចុះផ្សាយព្រោងព្រាតកន្លងទៅនោះ សុទ្ធតែជារឿងមិនពិតនោះទេ ព្រោះបច្ចុប្បន្នខ្លួនសប្បាយចិត្តនៅក្លឹប FC Barcelona ។
Suarez ស្ថិតក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញ ព្រោះលោក Ronald Koeman បញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះមិនស្ថិតក្នុងកន្លែងត្រូវប្រើប្រាស់នោះទេ។ ដោយបច្ចុប្បន្នមានក្លឹបមួយចំនួនចង់បាន ជាពិសេសគឺ Juventus ជើងឯកនៅអ៊ីតាលីតែម្ដង។ មានប្រភពជាច្រើនចុះផ្សាយថាក្លឹបនិងសាមីខ្លួនបានឈានដល់កិច្ចព្រមព្រៀងគ្នាទៅហើយ។
នៅថ្ងៃនេះ Suarez បានបង្ហោះរូបមួយសន្លឹក ដោយបានសរសេរបន្ថែមថា៖ “នៅពេលរឿងមិនពិតកើតឡើងមករហូត ខ្ញុំកំពុងតែល្អ”។ ការបង្ហោះបែបនេះអមដោយរូបភាពសើចអំឡុងពេលហ្វឹកហាត់ផងនោះ បានធ្វើឱ្យអ្នកគាំទ្រដាក់ការសង្ស័យថា អតីតកីឡាករ Liverpool រូបនេះ អាចនឹងបន្ដលេងនៅក្រុម Barcelona ទៀតនៅរដូវកាលចុងក្រោយរបស់ខ្លួន៕