​ក្រុម FC Barcelona ​កំពុង​សម្រុក​ហ្វឹកហាត់​ខ្លាំង​មែនទែន ​បន្ទាប់​ពី​កីឡាករ​បាន​ប្រមូល​ផ្ដុំ​គ្នា​បាន​ល្អ ​ហើយ​រឿង Lionel Messi ​ក៏​បាន​ចប់​សព្វ​គ្រប់​ហើយ​ដែរ។

​យ៉ាងណាមិញ ​ការ​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​សម្រុក​និង​ប្លែក​ខុស​ពី​គ្រូ​បង្វឹក​ដទៃ​ទៀត​ខ្លាំង​ណាស់។ ​កីឡាករ​ទាំង​អស់​ត្រូវ​ហាត់​ច្រើន​នាទី​ជាង​មុន ​ហើយ​ក៏​ធ្វើ​ការ​ខ្លាំង​ណាស់​ដែរ។ ​កីឡាករ​វ័យ​ជ្រេ​មួយ​ចំនួន​នឹង​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​នេះ​ណាស់ ត្បិត​អី​ត្រូវ​ធ្វើ​ការ​ច្រើន ជា​ពិសេស​កាយ​សម្បទា​តែ​ម្ដង។

គ្រប់​គ្នា​នៅ​ក្នុង​ក្រុម ​បាន​ដាក់​រហស្សនាម​លោក Koeman ​ថា​ដូចជា​ពលបាល​ម្នាក់​ក្នុង​ជួរ​កង​ទ័ព​ទៅ​ហើយ ដែល​តម្រូវ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ប្រឹងប្រែង​ខ្លាំង​មែនទែន។ គេ​ជឿ​ជាក់​ថា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រុម Barcelona ​នឹង​បង្ហាញ​ទម្រង់​លេង​ប្លែក ថ្មី ជាង​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​កន្លង​មក​មិន​ខាន៕

ប្រភព៖​ Sabay News