ក្លឹប​ Barcelona ត្រូវ​បាន​គេ​​ដឹង​ថា​ពិចារណា​​ចង់​យក​អតីត​កីឡាករ​របស់​ខ្លួន Thiago Alcantara មក​វិញ​ក្នុង​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​អ្នក​ចាត់​ការ​ថ្មី​លោក Ronald Koeman បែរ​ជា​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​របស់ Liverpool កីឡាករ Georginio Wijnaldum ទៅ​វិញ។

Thiago កីឡាករ​នាំ​លេង​​របស់ Bayern Munich បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ជម្រើសជាតិ​អេស្ប៉ាញ នៅ​សល់​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត និង​កំពុង​ទាក់ទង​ចង់​បាន​ខ្លាំង​ពី​ក្រុម​នៅ Premier League ដូច​ជា Liverpool និង Manchester United។

Barca ជា​កន្លែង​ដែល Thiago ចាប់​ផ្ដើម​យុវជន​នៅ​ទី​នោះ​និង​ឡើង​មក​លេង​ក្រុម​​ធំ មុន​ពេល​ចាកចេញ​នៅ​ឆ្នាំ​២០១៣។ យ៉ាងណាមិញ ការ​ចង់​បាន​ Thiago មក​វិញ​​ជួប​បញ្ហា​រាំង​ស្ទះ ដោយ​សារ​តែ​លោក Koeman យក​បាន Wijnaldum វិញ ព្រោះ​ពួក​គេ​ធ្លាប់​ធ្វើការ​​ជាមួយ​គ្នា​នៅ​ជម្រើស​ជាតិ​ហុល្លង់។ តាម​ការ​ឲ្យ​ដឹង​​លម្អិល​ កុងត្រា​របស់ Wijnaldum ​វ័យ​២៩​ឆ្នាំ​នឹង​អស់​នៅ​រដូវ​កាល​ក្រោយ ខណៈ​លោក Koeman រំពឹង​អាច​នាំ​យក​កីឡាករ​សញ្ជាតិ​ហុល្លង់​​មក​កាន់​ Barcelona បាន​​ក្នុង​តម្លៃ​២២​លាន​ផោន៕ ​