Luka Modric ជឿជាក់ថាក្រុម Barcelona អាចទទួលជោគជ័យដោយគ្មានតារាឆ្នើម Lionel Messi ខណៈខ្សែបម្រើអន្តរជាតិក្រូអាតបានប្រៀបធៀបដូចជាករណី Real Madrid មិនមានវត្តមាន Cristiano Ronaldo ដូច្នេះដែរ ។ ក្រុមរបស់គ្រូបង្វឹក Zinedine Zidane បានឈ្នះពាន La Liga កាលពីរដូវកាលមុនទោះបីតារាឆ្នើម Ronaldo ចាកចេញពី Juventus នៅឆ្នាំ ២០១៨ពោលគឺត្រឺមតែ២ឆ្នាំប៉ុណ្ណោះ។

ក្រុមអធិរាជសក៏បានតស៊ូនៅក្របខណ្ឌ Champions League ទោះបីជាមិនបានឈានដល់វគ្គ៤ក្រុមចុងក្រោយរយៈពេល២ឆ្នាំចុងក្រោយ តែទីបំផុតពួកគេបានសម្របខ្លួនដោយគ្មានវត្តមានប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបាន។

Modric កីឡាករដែលបានជួយក្រុមក្រឡាអុកក្រូអាតទទួលបានចំណាត់ថ្នាក់លេខ២ World Cup ឆ្នាំ២០១៨ បានប្រាប់ បណ្តាញសារពត៌មាន AFP ថាៈវាអាចជាការបាត់បង់ដ៏ធំមួយសម្រាប់ពួកគេដូចជាពេល Cristiano ចាកចេញ។ ប៉ុន្តែអ្នកមិនអាចគិតពីអតីតកាលបានទេព្រោះ វាជាបាល់ទាត់។ ហើយក៏ជាការបាត់បង់ដ៏ធំមួយសម្រាប់ភាពល្បីរន្ទឺនៃលីកអាជីពអេស្បាញ។ ប៉ុន្តែយើងត្រូវការកីឡាករជំនាន់ក្រោយដែលមានទេពកោសល្យ ដើម្បីផ្តល់ឪកាសអោយពួកគេ អភិវឌ្ឍខ្លួនក្លាយជាតារាឆ្នើមនាពេលអនាគតផង។

ប្រភព៖ Goal