គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp បានច្រានចោលការប្រជែងចុះហត្ថលេខានាំយកកំពូល ខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុម Barcelona ប៉ុន្តែលោកបានសារភាពថាតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះនៅតែជាកីឡាករដ៏អស្ចារ្យប្រសិនរូបគេសម្រេចផ្ទេរមកលេងនៅលីកកំពូលអង់គ្លេស ។ គួរកត់សម្គាល់ថាអនាគតរបស់ប្រធានក្រុម Barcelona ត្រូវបានហ៊ុំព័ទ្ធដោយភាពរំជើបរំជួលចង់បានពីសំណាក់ក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុបចាប់តាំងពីកីឡាករវ័យ៣៣ឆ្នាំរូបនេះស្នើសុំចាកពីក្លឹបកាលពីដើមសប្តាហ៏កន្លងទៅ។

លោក Jurgen Klopp អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានឆ្លើយតបសំនួរបណ្តាញ សារពត៌មានថា មានគ្រូ បង្វឹក ណាដែលមិនចង់បាន Messi មករួមក្រុមតែការពិតគាត់ជាកីឡាករល្អ និង ស្មោះត្រង់តែលេខនោះមិនមែនជារបស់យើងទេ។

Messi ម្ចាស់ពានបាល់មាស ៦សម័យកំពុងត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថាបើកចំហរឪកាសចង់ជួបជុំជាមួយអតីតគ្រូបង្វឹក Barcelona គឺលោក Pep Guardiola នៅឯក្លឹប Man.City ដែលជាគូ ប្រជែងខ្លាំង បំផុតរបស់ Liverpool នៅក្នុងក្របខ័ណ្ឌកំពូល២រដូវកាលចុងក្រោយនេះ។ Barcelona ក៏បានបដិសេធចោល សំណើរលើកដំបូងរបស់ Man.City ជាមួយការដោះដូរកីឡាករជម្រើស១១នាក់ដំបូងរបស់ក្រុមពួកគេដល់ទៅបីរូបមានដូចជា Bernardo Silva, Riyad Mahrez និង Gabriel Jesus ដើម្បីជាថ្នូរនាំយក Messi ផងដែរ។

ប្រភព៖ BBC