Barcelona ចង់បានខ្សែប្រយុទ្ធ Paulo Dybala មកជំនួសកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ប្រសិនម្ចាស់ពានបាល់បាល់មាស៦សម័យចាកចេញពីទឹកដី Camp Nou នៅរដូវក្តៅនេះមែននោះ។

គួរបញ្ជាក់ប្រធានក្រុមអ្នកមានបុណ្យវ័យ៣៣ឆ្នាំ Messi បានប្រាប់ទៅគ្រូបង្វឹកថ្មីលោក Ronald Koeman ថាខ្លួនអាចនឹងចាកចេញពីក្លិបយក្សកាតាឡាន់មុនរដូវកាលថ្មីចាប់ផ្តើម ដោយសារតែមិនសប្បាយចិត្តនិងលទ្ធផលក៍ដូចជារចនាសម្ព័ន្ធដឹកនាំរបស់ក្លឹប។

ប្រភពពីគេហទំព័រ Tuttosport របស់អុីតាលីបានចុះផ្សាយថា Barcelona ចង់បានកីឡាករវ័យ ២៦ ឆ្នាំរូបនេះមកជំនួសរៀមច្បង Messi ដខណ: Man. City,Man.Utd, Inter Milan និង Chelsea ក៍ធ្លាប់បង្ហាពីកាចាប់អារម្មណ៍ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះផងដែរ ។ Dybala ស៊ុតបាល់បញ្ចូលទីចំនួន ១៧ គ្រាប់និង Assist ១៤ ដងក្នុងការបង្ហាញខ្លួនចំនួន ៤៦ លើកសម្រាប់ Juventus កាលពីរដូវកាល ២០១៩-២០២០កន្លងទៅ ។

ប្រភព៖ Sportsmole