ប្រភពពីគេហទំព័រ The Mirror បានអោយដឹងថាក្លឹប Everton បានទាមទារតម្លៃខ្លួន ខ្សែប្រយុទ្ធ Richarlison នូវទឹកប្រាក់ប្រមាណ ១៤៣ លានផោនប្រសិនជាក្លឹបអ្នកមានបុណ្យ Barcelona ចង់បានខ្សែប្រយុទ្ធឆ្នើម របស់ពួកគេនៅរដូវក្តៅនេះ។

ប្រភពដដែលបន្តថាកីឡាករអន្តរជាតិប្រេស៊ីលវ័យ២៣ឆ្នាំរូបនេះត្រូវបានក្រុមម្ចាស់ជើងឯករង La Liga ព្យាយាមធ្វើការការដេញថ្លៃទឹកប្រាក់១០០ លានផោនម្តងរួចមកហើយកាលពីខែមករាឆ្នាំមុន។

ការពិត Barcelona ចង់ផ្លាស់ប្តូរសមាសភាពកីឡាករជាលក្ខណ:ទ្រង់ទ្រាយធំបន្ទាប់ពីជួបប្រទះរដូវកាលចាស់មិនសមប្រកបនិងខកចិត្តជាងខ្លាំង និង បន្ទាប់ពីបញ្ចប់តំណែងលោក Quique Setien ពីទឹកដី Nou Camp ។ បច្ចុប្បន្នអតីតគ្រូបង្វឹក Everton និងជាអ្នកចាត់ការទូទៅថ្មីលោក Ronald Koeman ចង់បាន Richarlison ដើម្បីជំនួសខ្សែប្រយុទ្ធដែលកំពុងតស៊ូជាមួយទម្រង់លេងរបស់ក្រុមគឺ Antoine Griezmann និង Ousmane Dembele នេះតែម្តង ។

ប្រភព៖ Mirror