លោក Josep Maria Bartomeu ប្រធានក្លឹប Barcelona បានបញ្ជាក់សាជាថ្មីម្តងទៀតថាវាជារឿងមិនអាចទៅរួចក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម Neymar ពីក្លឹប Paris Saint-Germain មកវិញនោះ។ កំពូលខ្សែប្រយុទ្ធប្រេស៊ីលវ័យ២៨ឆ្នាំ Neymar រូបនេះ បានផ្ទេរពី ទឹកដី Camp Nou ទៅកាន់កីឡាដ្ឋាន Parc des Princes របស់បារាំងកាលពី ៣ ឆ្នាំមុននៅក្នុងកិច្ចព្រមព្រៀងបំបែកឯតទគ្គកម្មកីឡាករបាល់ទាត់តម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោក ។

លោក Bartomeu បានប្រាប់ទូរទស្សន៍ Barca ថាៈការវិលត្រលប់ទៅរកកីឡាករឆ្នើមម្នាក់នៅពេលក្លឹបដែលអាណាព្យាបាលរបស់គាត់មិនចង់លក់គឺជារឿងមិនអាចទៅរួច។ មុនចាប់ផ្តើមរដូវកាលមុន យើងបានព្យាយាមចរចារតែមិនទទួលបានផ្លែផ្កា។ គាត់ជាកីឡាករម្នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពជំងឺឆ្លងរាតត្បាត ដូច្នេះក្លឹបគាត់មិនដាក់លក់គាត់នៅលើទីផ្សារនោះទេ។ វាជារឿងធម្មតា។ ក្លឹបធំ ៗ ចង់បានកីឡាករឆ្នើមមករួមក្រុម។

Barcelona ទើបតែបញ្ចប់តំណែងប្រធានផ្នែកកីឡាករលោក Eric Abial និងគ្រូបង្គោលលោក Quique Satien ដើម្បីធ្វើការផ្លាស់រចនាសម្ព័ន្ធដឹកនាំរបស់ពួកគេបន្ទាប់ពីបញ្ចប់យុទ្ធនាការដូវកាលនេះយ៉ាងខកចិត្ត ដោយមិនមានឈ្នះពានអ្វីទាំងអស់ ស្របពេលដែលអតីតខ្សែការពារប្រវត្តិសាស្រ្តរបស់ក្លឹបគឺលោក Ronald Koeman ត្រូវបានក្លិបយក្សកាតាឡានតែងតាំងជាគ្រូបង្វឹកថ្មីនៅថ្ងៃពុធនេះ។

ប្រភព៖ Sportsmole