លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. United ជឿជាក់ថាសមត្ថភាពលេង របស់ក្រុមនាពេលបច្ចុប្បន្ននៅមិនទាន់អាចប្រៀបប្រដូចទៅនិងក្លឹបគូប្រជែងគឺហង្សក្រហម Liverpool និងមេឃខៀវ Manchester City បាននៅឡើយទេ។

ស្របពេលនិងការយល់ឃើញខាងលើនេះគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះកំពុងតែធ្វើការអំពាវនាវឱ្យក្លឹបចំណាយប្រាក់ដើម្បីទិញកីឡាករឆ្នើមៗមករួមក្រុមបន្ថែមទៀតបើទោះបីជារូបលោកបានដឹកនាំ Man.Utd បញ្ចប់ក្នុង ចំណាត់ថ្នាក់លេខ៣នៅក្របខ័ណ្ឌ Premier League តែក្រុមមានគម្លាតដល់ទៅ ១៥ ពិន្ទុពីក្រុមលេខរៀងទី២ Man.City និង ៣៣ ពិន្ទុពីក្រុមម្ចាស់ជើងឯកគឺ Liverpool ។

Man.Utd បានបរាជ័យធ្លាក់ចេញពីក្របខណ្ឌពានលំដាប់ទីពីរទ្វីបអឺរ៉ុបគឺ Europa league ក្រោមថ្វីជើងក្រុមមកពីអេស្បាញគឺ Sevilla កាលពីថ្ងៃច័ន្ទបន្ទាប់ពីជោគជ័យធ្លាប់លើកពាននេះជាលើកដំបូងនៅឆ្នាំ២០១៧ក្នុងសម័យលោក Jose Mourinho នៅដឹកនាំក្លឹប ។

ប្រភព៖ Goal