ក្រុមបិសាចក្រហម Man. United កំពុងបដិសេធក្នុងការតាមប្រមាញ់កីឡាករ Jadon Sancho ទោះបី Borussia Dortmund បានបញ្ជាក់ច្បាស់ថាខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះនឹងមិនចាកចេញពីក្លឹបនៅរដូវក្តៅនេះយ៉ាងណាក៏ដោយ។គួរបញ្ជាក់ថា Sancho កីឡាករអន្តរជាតិអង់គ្លេស័វ័យ២០ឆ្នាំរូបនះ គឺជាគោលដៅចរចារចុះកិច្ចសន្យាជាអាទិភាពមកកាន់ទឹកដី Old Trafford របស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ចាប់តាំងពីការចាប់ផ្តើមឡើងវិញនៃការប្រកួតក្របខណ្ឌ Premier League ក្រោយពីបានផ្អាកដោយសារមេរោគកូវីត១៩ ។

ទោះយ៉ាងណាក្រុម Dortmund របស់គ្រូបង្វឹក Lucien Favre បានកំណត់យកថ្ងៃទី ១០ ខែសីហាកន្លងទៅនេះដើម្បីបញ្ចប់ការផ្ទេរ ដើម្បីចាប់ផ្តើមការហ្វឹកហាត់កំដៅសាច់ដុំនៅប្រទេសស្វីសមុនរដូវកាលលីកកំពូលអាឡឺម៉ង់ រដូវកាលថ្មី២០២០-២០២១ចាប់ផ្តើម ខណៈ Sancho ក៏មានឈ្មោះនៅក្នុងបញ្ជីចូលរួមហ្វឹកហាត់ផងដែរ ។

ប្រភព៖ Goal