កីឡា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កាតាឡាន់ បានឲ្យដឹងថា ក្លិបនៅអង់គ្លេសបានព្យាយាម ចរចារ យកអតីតខ្សែប្រយុទ្ធ របស់ក្លិប S.C. Braga ដោយបានដាក់ការស្នើសុំដេញថ្លៃចំនួន ៦០លានអឹរ៉ូ ទៅលើកីឡាករ Francisco Trincão ។

អតីតកីឡាករ ព័រទុហ្កាល អាយុ ២១ឆ្នាំ បានចូលរួមលេងជាមួយ Barcelona ក្នុងតម្លៃ ៣១លានអឺរ៉ូ ដោយកុងត្រា រយៈពេល ៥ឆ្នាំ ។ របាយការណ៍ក្នុងប្រទេស អេស្ប៉ាញ បានបញ្ជាក់ថា ក្លិបមួយនៅអង់គ្លេសដែលមិនត្រូវបានបញ្ចេញឈ្មោះ បានព្យាយាមយកកីឡាករ អាយុ ២០ឆ្នាំ ក្នុងតម្លៃ ៦០លានអឺរ៉ូ ។

Francisco Trincão បានបង្ហាញខ្លួនក្នុងក្រុមអាជីពជាលើកដំបូង នៅខែធ្នូ ឆ្នាំ ២០១៨ ដែលទទួលបានការចាប់អារម្មណ៍ ពីក្លិបជាច្រើននៅតំបន់អឺរ៉ុប ហើយក៏បានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើន សម្រាប់ក្រុមក្រោមអាយុ ១៩ឆ្នាំ នៅក្នុងឆ្នាំដដែល ។ ក្នុងនោះគាត់បានជួយក្រុមនៅព័រទុហ្កាលលើកពានក្នុងព្រឹត្តិការណ៍ Taça de Portugal ដែលពេលនោះគឺ Braga បានយកឈ្នះលើ Porto សម្រាប់វគ្គផ្តាច់ព្រ័ត្រ ៕