ក្រុមបិសាចក្រហម Manchester United ស្ថិតយ៉ាងប្រកៀកក្នុងការចុះកុងត្រានាំយកខ្សែប្រយុទ្ធ Raul Jimenez ពីក្លឹប Wolver នៅពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការ។កីឡាករអន្តរជាតិម៉ិកស៊ិករូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងពេលយុទ្ធនាការរដូវកាល ២០១៩-២០២០ ដោយស៊ុតបញ្ចូលទីបាន ២៦ ដងនិង Assist ១០ ដងក្នុងការបង្ហាញខ្លួនចំនួន ៥៣ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់។

ទោះបីជាទើបតែបន្តកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធ Odion Ighalo រហូតដល់ខែមករាឆ្នាំ ២០២១ ប៉ុន្តែ Man.Utd នៅតែសម្លឹងឃើញឪកាសទិញយកខ្សែប្រយុទ្ធថ្មីមួយរូបបន្ថែមទៀត ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់ធំៗនៅរដូវកាលថ្មីនេះ។ Jimenezអតីតកីឡាករ At.Madrid រូបនេះក៏ទទួលបាន ការចាប់អារម្មណ៏និងកោតសរសើរពីសំណាក់ក្លឹប Juventus និង Liverpool ផងដែរ។

ប្រភពពី RTP បានចុះផ្សាយថាម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលកំពុងបង្កើនការចរចារនាំយកកីឡាករវ័យ ២៩ ឆ្នាំរូបនេះមកកាន់ទឹកដីOld Trafford ស្របពេល Wolverhampton និងបំពេញការផ្ទេរយក Paulinho ពីក្លឹប Braga នៅលីគកំពូលព័រទុយហ្គាល់មកកាន់ទឹកដី Molineux ដើម្បីជំនួសតំណែង Jimenez ដូចគ្នា។ Man.Utd ក្រោយបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៣ ពួកគេនិងត្រូវមានកៅអីទៅប្រកួត ក្របខ័ណ្ឌ Champions League នារដូវកាលក្រោយក៏នឹងបន្តយុទ្ធនាការប្រកួតពានរង្វាន់ Europa League បន្តទៀតនៅថ្ងៃទី ៥ ខែសីហា២០២០ខាងមុខនេះផងដែរ។

ប្រភព៖ Sportsmole