Barcelona បានផ្តល់ជូននូវសំណើរកិច្ចសន្យារយៈពេល៣ឆ្នាំសម្រាប់ Willian ដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើស្លាបពីក្រុមតោខៀវ Chelsea លើការផ្ទេរដោយគ្មានតម្លៃខ្លួនមុនយុទ្ធនាប្រកួតលីកកំពូលអេស្បាញ La Liga Santander មុនរដូវកាល ២០២០-២០២១ ចាប់ផ្តើម យោងតាមការចុះផ្សាយរបស់គេហទំព័រ Sky Sports News។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះនៅឯកីឡាដ្ឋាន Stamford Bridge នឹងត្រូវផុតកំណត់នៅខែសីហានេះ ស្របពេលដែលឪកាសនៃការចាកចេញរបស់ Willian មានភាគរយខ្ពស់ ក្រោយពីបរាជ័យមួយលើកជាពីរលើកការចង់បានកិច្ចសន្យាច្រើនជាងពីរឆ្នាំត្រូវបានក្លឹបបដិសេធ។

មានក្លឹបមួយចំនួនដូចជា Arsenal ជាដើមដែលបង្ហាញចេតនាចង់បាន កីឡាករវ័យ ៣១ ឆ្នាំរូបនេះមករួមក្រុម ខណៈដែលប្រិយមិត្តគាំទ្រ និងបានដឹង ការសម្រេចចិត្តចុងក្រោយរបស់គេនិងដឹងការពិតក្រោយពីការប្រកួតព្រឹត្តការណ៏ពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រថ្ងៃសៅរ៍ទល់នឹង Arsenal ត្រូវបានបញ្ចប់នោះ។

ប្រភព៖ Sportsmole