ក្រុមបិសាចក្រហមត្រូវការតែ១ពិន្ទុ ប៉ុណ្ណោះមានន័យថាស្មើរឺក៏ឈ្នះសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេក្នុងរដូវកាលនេះដើម្បីដណ្តើមយកកៅអីទៅលេងនៅក្របខ័ណ្ឌលីកកំពូលអង់គ្លេស Champions League បន្ទាប់ពីទទួលលទ្ធផលបានត្រឹមតែស្មើជាមួយក្រុមភ្ញៀវញញួរធំ West Ham United ១ទល់និង១កាលពីយប់ថ្ងៃពុធនៅទឹកដី OldTrafford ហើយលទ្ធផលនេះគឺ បានបញ្ជាក់ពីការរស់ រាន នៅក្របខ័ណ្ឌ Premier League របស់ពួកគេមួយរដូវកាលទៀត។

ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer គិតត្រឹមសប្តាហ៏ទី៣៧ Man.Utd បានឈរនៅចំណាត់ថ្នាក់លេខរៀងទី ៣ ដេញតាមពីក្រោយ១ពិន្ទុដោយក្រុមលេខរៀងទី៥ គឺកញ្ជ្រៀងខៀវ Leicester City ដែលពួកគេត្រូវជួបគ្នាការប្រកួតបិទរដូវកាលនៅឯកីឡដ្ឋាន King Power នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះ។ ផ្ទុយទៅវិញជ័យជម្នះដ៏សំខាន់សម្រាប់ក្រុម លោក Brendan Rodgers នឹងរុញច្រាន ក្រុមបិសាចក្រហមមិនមានវត្តមាននៅក្នុងការប្រកួតប្រជែង ក្លិបលំដាប់កំពូលនៅអឺរ៉ុបនារដូវកាលក្រោយនោះទេវាលែងតែ ក្រុមលេខរៀងទី ៤ Chelsea ត្រូវបរាជ័យក្រោមថ្វីជើង Wolves ។

ប្រភព៖ BBC