ក្លឹបសេះបង្កង់ Juventus កំពុងទាក់ទងដោយផ្ទាល់ជាមួយតំណាង អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាសលោក Mauricio Pochettino ដើម្បីផ្លាស់ប្តូរគ្រូបង្វឹកនាពេល បច្ចុប្បន្នគឺលោក Maurizio Sarri ទោះបីជាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះកំពុងដឹកនាំក្រុមស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះជើងឯក Serie A ជាជើងឯកម្តងទៀតក៏ដោយ។

ទោះបីកំពុងនាំមុខតារាងលីកកំពូលអ៊ីតាលីតែប្រសិនជាយើងក្រលេកមើលទៅការប្រកួតសំខាន់ៗពេលកន្លងមក Juventus បានចាញ់ការប្រកួតជាមួយក្រុមគូប្រជែងរួមមាន AC.Milan ,Lazio និងមាន គម្លាតយ៉ាងប្រកៀកប្រកិតជាមួយគូប្រជែងចាស់វស្សា Juventus ផងដែរនោះ។ យ៉ាងណាមិញ ក្រុម ការពារតំណែងជើងឯក SerieA បានរងបរាជ័យចាញ់៤ដងហើយនៅរដូវកាល២០១៩-២០២០នេះ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដើមកំណើតអ៊ីតាលីលោក Pochettino ត្រូវបានដកស្រង់សម្តីថា រូបលោកបានបង្ហាញឆន្ទៈតាមរយៈអ្នកតំណាងរបស់ខ្លួនដើម្បីសាកល្បងបទពិសោធន៍ថ្មីនៅក្នុងប្រទេសអ៊ីតាលីផងដែរ។

សម្រាប់អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Sarri មិនមានទំនាក់ទំនងល្អជាមួយកូននោះទេ ចាប់តាំងពីរូបលោកវិលត្រលប់មកដឹកនាំក្លឹបនៅ ប្រទេសអ៊ីតាលីវិញ និងបានប្រឈមនិងសំពាធព្រមទាំងការរិះគន់លើករណីដឹកនាំក្រុមមិនបាន ល្អនៅក្នុងរជ្ជកាល២០១៩-២០២០ដែលរូបលោកកំពុងដឹកនាំនេះ។

ប្រភព៖ Dailymail