អុីតាលី៖ លោក Maurizio Sarri បាន​បញ្ជាក់​កាលពីថ្ងៃ​អាទិត្យ​ថា លោក​មិន​​បារម្ភពីការ​ប៉ះ Lazio ឬ​ក៏​បារម្ភពី​អនា​គត​របស់​​លោក​នៅ​ក្លិប Juventus ឡើយ ខណៈ​ដែល​លោក​ត្រៀម​រៀប​ចំ​ក្រុម​របស់​លោក​សម្រាប់​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Serie A នៅ​រាត្រី​​នេះ ជា​មួយនឹងក្រុម​មួយ​ដែល​​ក្រុម​របស់​លោក​ធ្លាប់​បាន​រង​បរា​ជ័យ​២លើក នៅ​រដូវ​កាល​នេះ​។

លោក Sarri បាន​ឲ្យ​ដឹង​ថា៖ «តើ​អ្នក​ធ្លាប់​បាន​សួរ​អ្នក​បើក​បរ Formula One ថា ពួក​គេ​បារម្ភ​ខ្លាច​ពី​ល្បឿន ឬ​អត់? វា​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ងារ​នោះ។ អ្វី​ៗ​ទាំង​នឹង​ដំណើរ​ការ​ល្អ ប្រសិន​បើ​អ្នក​ឈ្នះ និងវា​នឹង​អាក្រក់ ប្រសិន​បើ​អ្នក​ចាញ់ ប៉ុន្តែ មិន​មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ​។ Juventus គឺ​ជាក្រុមមួយ​ដែល​ស៊ាំ​ទៅ​នឹង​ការ​ប្រយុទ្ធ​​។ ខ្ញុំ​រីក​រាយ​នៅពេលដែលមាន​​មនុស្ស​កំពុង​តែ​ដក​ដង្ហើមក្បែរករបស់ខ្ញុំ​»​។

ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Juventus បាន​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ខ្លួន បើ​គិត​ចាប់​តាំងពី​ផ្អាក​ការ​ប្រកួត​ដោយ​សារ​តែ​វីរុស​កូរ៉ូ​ណា និង​មិនស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួត​៣លើក​ជាប់​ៗ​គ្នា ដោយ​រក​បាន​ត្រឹម​តែ​២​ពិន្ទុ​គត់ និង​បាន​​​របូត​គ្រាប់​បាល់​ដល់ទៅ​៩​គ្រាប់ ក្នុងពេលប្រកួត​ជា​មួយ​នឹងក្រុម AC Milan, Atalanta និង Sassuolo​។ ក្រុម​កំពុង​តែ​នាំមុខលើ​តារាង​លីក​មួយ​នេះ កំពុង​តែ​នាំមុខ​៥ពិន្ទុ​ដាច់​លើក្រុម​ឈរលេខ​២ Inter Milan ដែល​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ២-២ ជាមួយ​នឹងក្រុម Roma កាលពីថ្ងៃ​អាទិត្យ​៕

ប្រភព៖ Channel News Asia