Neymar នៅតែមានឪកាសក្នុងការវិលត្រលប់មកកាន់អតីតក្លឹប Barcelona នៅពេលបញ្ចប់រដូវកាល លីកកំពូល អេស្បាញ២០១៩-២០២០នេះ ។ កាលពីដើមខែកក្កដានេះប្រភពពត៌មានបានចុះផ្សាយថាៈ Barcelona បានបរាជ័យលើការចរចារត្រូវជាប់គាំងជាលើកចុងក្រោយក្នុងការប្រមាញ់យកខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនទៅកាន់ទឹកដី Camp Nou សាជាថ្មីវិញ ពោលគឺនៅចំពេលពិភពបាល់ទាត់នៅទ្វីបអឺរ៉ុបប្រឈមបញ្ហាផ្នែកហិរញ្ញវត្ថុបន្ទាប់ពីការរីករាលដាលនៃមេរោគកូវីត-១៩ ។

យោងប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាៈ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល Neymar នៅសល់កិច្ចសន្យាមិនដល់២ ឆ្នាំនោះទេជាមួយក្រុមម្ចាស់ជើងឯកបារាំង PSG តែរូបគេនៅតែទាក់ទងជាមួយអតីតមិត្តរួមក្រុម និង បង្ហាញពីចេតនាចង់ចាកចេញពីកីឡាដ្ឋាន Parc Des Princes ទៅអេស្បាញវិញ។

សម្រាប់ PSG អាចនិងពិចារឡើងវិញលើក្នុងការបញ្ចុះតម្លៃខ្លួនប្រមាណ ១៩៨ លានផោនដែលជាតម្លៃពួកគេបានចំណាយនាំយក Neymar ក្នុងឆ្នាំ ២០១៧ ស្របពេល Barcalona នឹង បើកការចរចារផ្តល់ទឹកប្រាក់តម្លៃខ្លួនបូករួមការដាក់កីឡាកររបស់ខ្លួនជាថ្នូរមានដូចជាៈ Ousmane Dembele, Samuel Umtiti, Philippe Coutinho និង Ivan Rakitic ដោយឈរលើកិច្ចព្រមព្រៀងដោះដូរ ។គួរបញ្ជាក់ថា Neymar ធ្លាប់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី១០៥ គ្រាប់ក្រោយបង្ហាញខ្លួន ១៨៦ លើកឲ្យ Barcelona មុនពេលចាកចេញទៅក្លឹប PSG ដែលមានមូលដ្ឋាននៅរដ្ឋធានីបារាំងហើយរូបគេបន្តរកបាន៦៩គ្រាប់ក្នុងការបង្ហាញខ្លួន ៨០ ប្រកួត ។

ប្រភព៖ Sportsmole