ក្តីសង្ឃឹមការពារតំណែងជើងឯក Barcelona នៅរដូវកាល២០១៩-២០២០ហាក់ប្រែជាស្រអាប់រស្មី ក្នុងរយៈពេល ១១ ថ្ងៃកំលុង ខែមិថុនាបន្ទាប់ពីពួកគេប្រកួតស្មើក្រុម៣ផ្សេងគ្នាគឺ Sevilla, Celta Vigo និង Atletico Madrid ។ លទ្ធផលនេះជា ឪកាសដ៏ល្អមួយសម្រាប់គូប្រជែង Real Madrid ឈានទៅរកលទ្ធផលនាំមុខនិងមានឪកាសច្រើនបំផុត។

ទីបំផុតខ្សែប្រយុទ្ធជើងចាស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ Luis Suarez បានសារភាពថាក្រុមអ្នកមានបុណ្យរបស់ខ្លួន មិនអាចការពារតំណែងជើង La Liga បាននៅរដូវកាលនេះទេ ហើយ Real Madrid របស់ក្រុមអ្នក មានបុណ្យបានសារភាពថាៈអតីតកីឡាកក្រុមហង្សហក្រហម Liverpool បន្តថាវានិងមិនអាចទៅរួចទេសដែល Barcelon aនិងតាមទាន់ពិន្ទុគូប្រជែងដ៏យូរឆ្នាំរបស់ពួកគេបានទៀតទេ។

បច្ចុប្បន្នក្រុមអធិរាជស Real Madrid របស់គ្រូបង្វឹក Zinedine Zidane នាំមុខ៤ ពិន្ទុលើ Barcelona ខណៈ ក្រុមរបស់លោក Zinedine Zidane អាចលើកពានប្រសិនផ្តួលលេខ ៥ Villarreal មុនពេលជួបក្រុមលេខរៀងទី ១៨ Leganes ដើម្បីបិទរដូវកាល ។ សម្រាប់ Barcelona វិញនឹងបញ្ចប់រដូវកាលរបស់ពួកគេបែបបង្គ្រប់កិច្ចជាមួយ Osasuna និង Alaves ប្រសិន Real Madrid គ្រងតំណែងជើងឯកនៅសប្តាហ៏ទី៣៧ដែលធ្វើឡើងនៅថ្ងៃទី២៧កក្កដានោះ។

ប្រភព៖ Goal