Virgil van Dijk បានបញ្ជាក់ថាលោក Jurgen Klopp ជាមូលហេតុសំខាន់ដែលនាំអោយរូបលោកបដិសេធឪកាសផ្ទេរទៅរួមក្រុម Man. City និង Chelsea ។ ខ្សែការពារកណ្តាលរូបនេះបានចាកចេញពី Southampton ទៅកាន់ទឹកដី Anfield កាលពីខែមករាឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ៧៥ លានផោន ដែលជាកំនត់ត្រាថ្លៃបំផុតនៅលើពិភពលោកក្នុងនាមខ្សែការពារ។

ខ្សែការពារកណ្តាលដ៏រឹងមាំសញ្ជាតិហូឡង់វ័យ២៨ឆ្នាំរូបនេះបានបន្ថែមថាៈលោក Klopp គាត់មានសមត្ថភាពពិសេសខុសពីគ្រូបង្វឹកដទៃទៀត។ ហើយអ្វីដែលជាការរំពឹងទុកនោះគឺអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ទើបតែបាន ដឹកនាំក្រុមហង្សក្រហម Liverpool ដណ្តើមតំណែងជើងឯក Premier League លើកដំបូងរបស់ពួកគេក្នុង រយៈ ពេល៣០ឆ្នាំ នេះ។

Van Dijk បាននិយាយនៅក្នុងអត្ថបទដកស្រង់ចុះផ្សាយនៅក្នុងកាសែតហូឡង់មួយចំនួនថាៈ ខ្ញុំមានឱកាសផ្លាស់ទៅ Chelsea និង Man City ។តែនៅពេលអ្នកប្រៀបធៀប ប្រវត្តិសាស្រ្តរបស់ពួកគេធៀបនិង ក្រុមនាពេលបច្ចុប្បន្នហើយនិងផែនការរបស់ពួកគេនាពេលអនាគតគឺខុសគ្នា។ហើយអ្វីដែលសំខាន់បំផុតគឺអ្នកចាត់ការ Jurgen Klopp គឺជាហេតុផលសំខាន់បំផុតដែលខ្ញុំជ្រើសរើស Liverpool ។

ប្រភព៖ Goal