វីរបុរសក្រុមបិសាចក្រហម Man. United លោក Paul Scholes យល់ឃើញថាអតីតក្លឹបរបស់ខ្លួនចាំបាច់ត្រូវតែចុះហត្ថលេខានាំយកកីឡាករមកពង្រឹងចំនុចសំខាន់២បន្ថែមទៀត ដើម្បីឈានដល់កម្រិតលេងមួយដែលល្អប្រសើរដូចម្ចាស់ជើងឯក Premier League គឺហង្សក្រហម Liverpool ដែលកំពុងមានប្រៀបនោះ។

អតីតខ្សែបម្រើអង់គ្លេសបានបញ្ជាក់ត្រង់២ចំនុចនោះថាៈ ខ្ញុំមិនចង់និយាយដល់តួនាទីកីឡាករ៥រូបទេ តែចំនុចនេះមានតែ២ទៅ៣រូបប៉ុណ្ណោះ។Lindelof ធ្វើបានល្អ ប៉ុន្តែសម្រាប់ Maguire គាត់នៅមានកង្វះខាតត្រង់ល្បឿនរត់ដែលជាហេតុនាំអោយមាន មានចន្លោះប្រហោងក្នុងការបញ្ជូនបាល់ចូលតំបន់បម្រើ។ដូច្នេះក្រុមទាមទារពង្រឹង២ចំនុចគឺ១.បម្រើ-ការពារនិង២.បម្រើ-កណ្តាល មានភាពស៊ីសង្វាក់គ្នាអោយបាន ។ឧទាហរណ៏កន្លងមកដូចអតីតខ្សែការពារ Rio Ferdinand រឺ Jap Stam គាត់មានសមត្ថភាពធ្វើដូច្នេះបានដែលនោះជំនួយដ៏ធំមួយសម្រាប់ក្រុម។

ជ័យជំនះ៣លើកនិងស្មើ១ដង ក្រោយចាប់ផ្តើមប្រកួតក្របខណ្ឌ Premier League ឡើងវិញបន្ទាប់ពីត្រូវពន្យា ដោយសារមេរោគកូវីត-១៩ ។ Man.Utd ឈរនៅទីតាំងមួយមួយក្នុងវគ្គជម្រុះ Champions League ហើយត្រៀមខ្លួនចូលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ខណៈក្រុមនិង ត្រូវធ្វើដំណើរទៅជួប ក្រុមលេខរៀងទី១៩ Aston Villa ថ្ងៃព្រហស្បត្ត៏ពាក់កណ្តាលសប្តាហ៏នេះផងដែរ។

ប្រភព៖ Goal