លោក Jurgen Klopp បានជំរុញឱ្យប្រិយមិត្តគាំទ្រក្រុមហង្សក្រហម Liverpool ធ្វើសកម្មភាពអបអរការឈ្នះពានលីកកំពូលអង់គ្លេស Premier League ប្រកបដោយទំនួលខុសត្រូវបំផុត បន្ទាប់ពីក្លឹបបានឈ្នះពាននេះជាលើកដំបូងដោយស្វ័យប្រវត្តិ ក្រោយក្រុមការពារតំណែងជើងឯក Man.City ចាញ់ក្រុម Chelsea នៅសប្តាហ៏ទី៣១។

អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់មិនរីករាយនោះទេហើយស្រងាកចិត្តជាខ្លាំងព្រមទាំង បានថ្កោលទោសចំពោះហេតុការណ៏ការប្រមូលផ្តុំគ្នាជាច្រើននៅស្ទើរតែពេញទីក្រុង Liverpool តែម្តងកាលពីថ្ងៃសុក្រសប្តាហ៏មុន។ នៅក្នុងលិខិតបើកចំហមួយចុះផ្សាយនៅលើកាសែត Liverpool Echo លោក Klopp បានក្រើនរំលឹកថាៈ វាជារឿង សំខាន់ណាស់ដែលអ្នកគាំទ្រត្រូវតែស្នាក់នៅផ្ទះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ប៉ុន្តែពួកគេនឹងអាចប្រើពេលវេលាដើម្បីអបអរការឈ្នះពាននេះនៅពេលវេលាជាក់លាក់ត្រឹមត្រូវណាមួយពេលដែលមេរោគកូវីត-១៩បាន បានថយចុះក្នុងកំរិតមួយទាបបំផុត។

ទោះយ៉ាងណាគ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះ បានសម្តែងការពេញចិត្តលើបទចម្រៀងច្រៀងសាទរ និង សេចក្តីអំណរដោយទឹកចិត្តស្រលាញ់ និង ការយោគយល់ជាមួយនិងការអត់ធ្មត់សម្រាប់ ពេលវេលាកន្លងមកដែលក្លឹបបានជួបប្រទះ។

ប្រភព៖ Goal