លោក Quique Setien ត្រូវតែប្រាកដថាអាចរក្សាតួនាទីរបស់ខ្លួនបានប្រសិនជាអាចជួយក្លឹប Barcelona ឈ្នះពានមួយយ៉ាងហោចណាស់ក្នុងចំណោមពានទាំងពីរគឺលីកកំពូលLa Liga រឺពានកំពូលទ្វីបអឺរ៉ុប Champions League នៅពេលបញ្ចប់រដូវកាលនេះ។

គ្រូបង្វឹកវ័យ៦១ឆ្នាំ រូបនេះទើបតែចូលមកដឹកនាំក្លឹបបានជិត៦ខែ ក្រោយចុះកិច្ចសន្យាដឹកនាំក្រុមរយៈពេល២ឆ្នាំកន្លះ ជំនួសលោក Ernesto Valverde កំពុងបាត់បង់ទំនុកចិត្តពីសំណាក់កីឡាករ និង ប្រិយមិត្តអ្នកគាំទ្រព្រមទាំងថ្នាក់ដឹកនាំរបស់ក្លឹបបន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនបានល្អ និងកំពុង មានគម្លាត២ពិន្ទុពីក្រុមប្រជែងពាន Real Madrid ។

Barcelona បច្ចុប្បន្ននៅមានកីឡាករឆ្នើមដូចជា Lionel Messi និង Gerard Pique ជាអ្នកដឹកនាំក្រុមនៅលើទីលាន ប៉ុន្តែប្រភពពត៌មានបានចុះផ្សាយជាបន្តបន្ទាប់ថា កីឡាករក្នុងក្រុមភាគច្រើនមិនសប្បាយចិត្តនិងយុទ្ធសាស្រ្តដឹកនាំក្រុមរបស់លោក Setien ទេ ស្របពេលអនាគតរបស់អតីតគ្រូបង្វឹក Real Betis រូបនេះនៅកីឡាដ្ឋាន Camp Nou កំពុងជួបភាពស្រពេចស្រពិលបំផុត ។

ប្រភព៖ Goal