ខ្សែប្រយុទ្ធ Karim Benzema បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយផ្សេងទៀត កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Real Madrid បាននាំមុខ២ពិន្ទុលើក្រុម Barcelona នៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga តាមរយៈការផ្តួលក្រុមបាតតារាង Espanyol។

គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Benzema នៅពេលប្រកួតជាមួយនឹងក្រុម Valencia អាចនឹងក្លាយជាគ្រាប់បាល់ល្អជាងគេប្រចាំរដូវកាលនេះ ហើយបច្ចុប្បន្ន រូបគេអាចនឹងក្លាយជាអ្នកបញ្ជូនបាល់ដ៏ល្អបំផុត ក្រោយពីការឆ្កិះបាល់ដោយកែងជើងរបស់គេ បានជួយឲ្យ Casemiro រកបានគ្រាប់បាល់ ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ១-០។

ការនាំមុខរបស់ក្រុម Real នៅលើតារាង ដែលបានកើតឡើង ក្រោយពីក្រុម Barcelona បានបញ្ចប់ក្នុងលទ្ធផលស្មើនៅលើទឹកដីក្រុម Celta Vigo កាលពីថ្ងៃសៅរ៍ គឺជាគម្លាតដ៏ធំបំផុត បើគិតចាប់តាំងពីខែកុម្ភៈ និងជួយឲ្យពួកគេស្ថិតលើផ្លូវក្នុងការឈ្នះពានលីកជាលើកទី២របស់ខ្លួន ក្នុងរយៈពេល៨ឆ្នាំ។

Benzema បានឲ្យដឹងថា៖ «វាជាការដណ្តើមបានជ័យជម្នះដ៏សំខាន់មួយ។ ខ្ញុំមិនអាចនិយាយថា យើងមិនចាំបាច់បារម្ភពី Barcelona ឡើយ ហេតុនេះ យើងត្រូវតែបារម្ភ។ ប៉ុន្តែ យើងបានរក្សាការផ្តោតអារម្មណ៍ក្នុងការប្រកួតលីក។ យើងមិននៅសល់ការប្រកួតច្រើនឡើយ ហើយរាល់ការប្រកួតទាំងអស់ពេលនេះ គឺជាវគ្គផ្តាច់ព្រ័ត្រ»៕

ប្រភពព័ត៌មាន៖ Channel News Asia
វីដេអូ៖