Richarlison ខ្សែប្រយុទ្ធក្លឹប Everton បានលើកឡើងថាៈ Barcelona និង Man.United បានផ្តល់ សំណើរ មក រូបខ្ញុំកាលពីខែមករា ប៉ុន្តែក្លឹបបានសម្រេចបន្តរក្សាទុកខ្ញុំក្នុងក្រុមហើយខ្លួនខ្ញុំផ្ទាល់ក៏មិនចង់ចាកចេញនៅពាក់ កណ្តាលរដូវកាលឡើយ។ វាមិនល្អទេក្នុងការចាកចេញពីមិត្តរួមក្រុមដូចនេះ ។កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្រុម Everton ពីក្លិប Watford ក្នុងតម្លៃខ្លួន ៥០ លានផោនក្នុងឆ្នាំ ២០១៨ និងបានបង្ហាញខ្លួន ១៩ ប្រកួតរួចហើយអោយឈុតធំសម្រាប់ក្រុមជម្រើសជាតិ។

Man.United បរាជ័យជាលើកទី២ក្នុងការចុះហត្ថលេខានាំយករូបគេមកកាន់ទឹកដី Old Trafford ដើម្បីជំនួស Marcus Rashford ដែលបានរងរបួសបាក់ឆ្អឹង តែទីបំផុតក្លឹបបានសម្រេចជោគជ័យក្នុងការខ្ចីជើង Odion Ighalo រយៈពេល ៦ ខែ ។

គួររំលឹកថា Man.United បរាជ័យលើកទី១ក្នុងការដេញថ្លៃ Richarlison កីឡាករវ័យ២៣ឆ្នាំរូបនះ កំលុងពេលលោក Mourinho នៅដឹកនាំនាឆ្នាំ២០១៨។

ប្រភព៖ Metro