អ្នកចាត់ការទូទៅក្រុមការពារតំណែងជើងឯក Barcelona លោក Quique Setien មិនអន់ចិត្តនឹងលទ្ធផលស្មើគ្នា ០ទល់និង០ រវាងក្រុមអ្នកមានបុណ្យ Barcelona ក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ Sevilla នៅយប់ថ្ងៃសុក្រកន្លងទៅ។ វាជាការប្រកួតលើកទី៣ និងជាសប្តាហ៏ទី៣០ ក្រោយលីកកំពូលអេស្បាញពន្យាពេលដោយសារមេរោគកូវីត-១៩។ ទោះយ៉ាងក្រុមគេមិនអាចបន្តរក្សាគម្លាតនាំមុខពីក្រុមគូប្រជែងអធិរាជស Real Madrid ដល់ទៅ៥ពិន្ទុបានខណៈក្រុមរបស់គ្រូបង្វឹកលោក Zinedine Zidane មាន១ប្រកួតនៅក្នុងដៃ។

អ្នកចាត់ការសញ្ជាតិអេស្បាញយល់ថាក្រុមរបស់គ្រូបង្វឹក Zinedine Zidane នឹងមិនប្រាកដ ១០០ ភាគរយដើម្បីឈ្នះរាល់ការប្រកួត ដែលនៅសល់របស់ពួកគេនោះបានទេ ។អតីតគ្រូបង្វឹក Real Betis វ័យ៦១ឆ្នាំរូបនេះ ត្រូវបានគេហទំព័រ Marca ដកស្រង់សំដីថា: ខ្ញុំមិនគិតថា Real Madrid នឹងឈ្នះរាល់ការប្រកួតរបស់ពួកគេនោះទេ។យើងបានដឹងជាមុនថាវាពិតជាលំបាកណាស់ក្នុងការឈ្នះរាល់ការប្រកួតទាំងអស់ដែលនៅសល់។
Real Madrid មានឪកាសរកពិន្ទុតាមស្មើប្រសិនពួកគេផ្តួល ម្ចាស់ផ្ទះ Sociedad នៅថ្ងៃអាទិត្យនេះ។

ប្រភព៖ Sportmole