Martin Braithwaite កីឡាករដែលបានរកគ្រាប់បាល់ដំបូងរបស់ខ្លួនអោយ Barcelona កាលពីថ្ងៃសៅរ៍សប្តាហ៏មុនក្នុងជ័យជម្នះ ៤-០ ទល់នឹងក្រុមម្ចាស់ផ្ទះ Mallorca ខណៈដែលក្របខណ្ឌលីកកំពូលអេស្បាញ LaLiga បានវិលត្រលប់មកបន្តការប្រកួតរដូវកាល ២០១៩-២០២០ ដែលនៅសល់ឡើងវិញក្រោយសម្រាកអស់រយៈពេល ៣ ខែដោយសារមេរោគកូវីត-១៩បានឆ្លងរីករាលដាលស្ទើរទូទាំងទ្វីបអឺរ៉ុប។

ខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាកប្តេជ្ញារូបនេះថានឹងផ្តួលអតីតក្រុម Leganes របស់ខ្លួនបន្ទាប់ពីរូបគេបានផ្លាស់ទៅកាន់កីឡាដ្ឋាន Camp Nou ក្នុងកិច្ចព្រមព្រៀងតម្លៃ ១៨ លានអឺរ៉ូកាលពីខែកុម្ភៈបានបញ្ចាក់យ៉ាងដូច្នេះថាៈ ខ្ញុំស្គាល់ពួកគេខ្ញុំដឹងពីរបៀបលេងរបស់ពួកគេ។ យើងចង់ឈ្នះពានលីកកំពូលដូច្នេះយើង ត្រូវតែឈ្នះដើម្បីរក្សាពិន្ទុនាំមុខ ។

ម្ចាស់ផ្ទះគឺក្រុមការពារតំណែងជើងឯក La Liga និងត្រូវទទួលភ្ញៀវ Leganes នៅថ្ងៃពុធទី១៧នេះជាមួយ ឱកាស ដើម្បីបង្កើនគម្លាត ៥ ពិន្ទុមកវិញពីគូប្រជែងដ៏ជូរចត់គឺ Real Madrid ដែលនឹងត្រូវជួប Valencia នៅថ្ងៃ ព្រហស្បតិ៍ពាក់កណ្តាលសប្តាហ៏នេះ។

ប្រភព៖ Sport.Es