ខ្សែបម្រើអន្តរជាតិឈីលីកីឡាករ Arturo Vidal បានតែតបញ្ចូលទីនាំមុខមុនដំបូងគេអោយក្រុមភ្ញៀវខណៈអតីតខ្សែប្រយុទ្ធ Middlesbrough កីឡាករ Martin Braithwaite រកគ្រាប់បាល់ទី២និងជាលើកដំបូងសម្រាប់ក្លឹបមុនពេលសម្រាកចប់តង់ទី១។

ខ្សែប្រយុទ្ធជើងចាស់ Luis Suarez បានបង្ហាញខ្លួនក្នុងនាមកីឡាករបម្រុងជាលើកដំបូងចាប់តាំងពីដើមខែមករាបន្ទាប់ពីរងរបួស ខណៈខ្សែការពារស្តាំ Jordi Alba រកបានគ្រាប់បាល់នាំមុខទី៣ មុនពេលប្រធានក្រុម Lionel Messi រកបានគ្រាប់បាល់លីកទី ២០ របស់ខ្លួននៅរដូវកាល២០១៩-២០២០នេះ ។

ក្រុមការពារតំណែងជើងឯក Barcelona មានគម្លាត ៥ ពិន្ទុ លើកំពូលតារាងខណៈគូប្រជែងដ៏ជូរចត់ Real Madrid មានគោលបំណងកាត់បន្ថយគំលាតនៅពេលដែលពួកគេប៉ះ Eibar នៅថ្ងៃអាទិត្យនេះ។

ប្រភព៖ BBC

វីដេអូ៖