ក្របខ័ណ្ឌ Premier League បានប្រកាសថាមិនមានករណីថ្មីនៃការឆ្លងមេរោគរលាកផ្លូវដង្ហើមកូវីត-១៩នោះទេបន្ទាប់ពីការធ្វើតេស្តលើកចុងក្រោយគិតត្រឹមថ្ងៃទី៧មិថុនា ២០២០នេះ ។ កីឡាករនិងបុគ្គលិកសរុបចំនួន ១.១៩៥នាក់ត្រូវបានធ្វើតេស្ត៏ស្វែងរកមេរោគដែលមានប្រភពចេញពីប្រទេសចិនមួយនេះ ដោយគិតចាប់តាំងពី ថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រហើយជាលើកទី ២ សម្រាប់ជុំទី៦ ជាមួយលទ្ធផលអវិជ្ជមាន។

នាពេលកន្លងមកក្របខ័ណ្ឌលីកកំពូលអង់គ្លេសបានអនុវត្តការធ្វើតេស្តសរុបចំនួន ៦.២៧៤នាក់ សម្រាប់រកមេរោគ Covid-19 ដោយមានភាពវិជ្ជមានចំនួន ១៣នាក់ និងអវិជ្ជមាន ៦.២៦១ ។

ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមការប្រកួតដំបូងចំនួនពីរក្រុមនៅថ្ងៃទី ១៧ ខែមិថុនាខណៈ Man. City ត្រូវជួប Arsenal ខណៈ Aston Villa ប្រកួតជាមួយ Sheffield United។

ប្រភព៖ Goal