ការប្រកួតនៅពាក់កណ្តាលនិងចុងសប្តាហ៏នាក្របខណ្ឌ Premier League ឥឡូវនេះត្រូវបានលើកពេល ចំនួន ៤គូប្រកួតទៀតដោយសារបង្ការការរីករាលនៃការចម្លងមេរោគកូវីត-១៩ ។ការប្រកួតដែលរងផលប៉ះពាល់នោះគឺមាន១. Southampton និង Brentford ២. Watford ជាមួយ Crystal Palace និង West Ham ជាមួយ Norwich ព្រមទាំង Everton និង Leicester ។គណៈកម្មាការរៀបចំការប្រកួតទើបតែបានបញ្ជាក់ជាផ្លូវការណ៏ផងដែរថាជំនួបរវាង Man. Utd ជាមួយ Brighton នៅថ្ងៃសៅរ៍ត្រូវបានលុបចោល រួមជាមួយនឹងការប្រកួតរបស់ Leicester City ជាមួយ Tottenham នៅថ្ងៃព្រហស្បតិ៍ក៏ត្រូវបានលើកពេលដូចគ្នាផងដែរ។

ទោះយ៉ាងណាការប្រកួតនៅថ្ងៃព្រហស្បតិ៍រវាង Chelsea និង Everton បានដំណើរការទៅមុខ បើទោះបីជាកីឡាកររបស់ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ក្នុងនាមម្ចាស់ផ្ទះចំនួនបួននាក់បានធ្វើតេស្តវិជ្ជកូវីត-១៩មានដូចជាៈ Romelu Lukaku, Timo Werner, Callum Hudson-Odoi ព្រមទំាង Ben Chilwell ដែលកំពុងព្យាបាលរបួសក៏ ដោយ។

ប្រភព៖ BBC