ក្រុមមាន់ខ្នាយ Tottenham Hot Spur បានខ្ចីប្រាក់ពីធនាគារអង់គ្លេសចំនួន ១៧៥ លានផោនដើម្បីដោយ ស្រាយបញ្ហាផ្សេងៗរបស់ក្លឹបបន្ទាប់ពីក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស បានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុកំលុងពេលមេរោគកូវីត-១៩បានរាតត្បាតស្ទើរទូទាំងទ្វីបអឺរ៉ុប។

ម្ចាស់ជើងឯករងទ្វីបអឺរ៉ុប (Champions League) បានធ្វើការប៉ាន់ប្រមាណថាក្លឹបកំពុងប្រឈមនឹងការខាតបង់ ក្នុងរង្វង់ទឹកប្រាក់ចំនួន ២០០ លានផោនក្នុងរយៈពេលនេះរហូតដល់ខែមិថុនាឆ្នាំ ២០២១ ដោយសារតែកីឡាដ្ឋានថ្មីរបស់ពួកគេមិនអាចរៀបចំការប្រកួតនិងអនុញ្ញាតិអោយអ្នកគាំទ្រអាចចូលរួមបាន។

ក្រៅពីមិនអាចរៀបចំការប្រកួតក្របខណ្ឌលីកកំពូលកំពូលបាន ក្លឹបបានលប់ចោលព្រឹត្តការណ៏ធំៗពីរនៅឯកីឡដ្ឋាន London Stadium គឺការប្រកួតប្រដាល់សាកល NFL ដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់កីឡាករ Anthony Joshua ជាមួយនឹង Kubrat Pulev និងការប្រគុំតន្ត្រីរបស់អ្នកចម្រៀងនិយមស្លៀកពាក់ស៊ិចស៊ីអាមេរិកនាង Lady Gaga ផងដែរ។ ក្លឹប ក៏ត្រូវបង្វិលទឹកប្រាក់សំណងជូនដល់ប្រព័ន្ធផ្សព្វផ្សាយក្រោយពីក្លឹបមិនមានសកម្មភាព និង ដំណើរការអស់រយៈពេល៣ ខែផងនោះ។

ប្រភព៖ Goal