នាយកប្រតិបត្តិផ្នែកកីឡារបស់ក្លឹប Borussia Dortmund លោក Michael Zorc បានសារភាពថាក្លឹបអស់ឪកាសក្នុងការប្រជែងពានជើងឯកក្របខ័ណ្ឌ Bundesliga ហើយរូបលោកទទួលស្គាល់ថាក្រុម Bayern Munich នឹងអាចការពារតំណែងជើងឯកបាននៅរដូវកាល២០១៩-២០២០នេះ ។

លីគកំពូលអាឡឺម៉ង់ Bundesliga បានចាប់ផ្តើមបន្តការប្រកួតឡើងវិញកាលពីខែឧសភាបន្ទាប់ពីត្រូវបានផ្អាកដោយសារមេរោគកូវីត-១៩ ខណៈគិតត្រឹមសប្តាហ៏ទី២៩ Dortmund បានតាមពីក្រោយម្ចាស់ជើងឯក Bayern Munich ចំនួន ៧ ពិន្ទុ ខណៈការប្រកួត នៅសល់ ៩ ដងទៀតប៉ុណ្ណោះនិងបញ្ចប់រដូវកាល។បើទោះបីជាផ្តួល Der Klassiker ក្នុងលទ្ធផល ១ទល់និង០ កាលពីសប្តាហ៍មុននៅនៅទឹកដីខ្លួនឯង ក៏ពិតមែន ប៉ុន្តែ Bayern Munich នៅតែបន្តនាំមុខពួកគេ ៧ ពិន្ទុដដែលបន្ទាប់ពីក្លឹបបានបំបាក់ក្រុម FortunaDusseldorf ក្នុងលទ្ធផលដ៏លើសលប់គឺ៥ទល់និង០ ។

លោក Zorc បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានថាៈ ក្រោយឆ្លងកាត់សប្តាហ៏ទី២៩រួចមក យើងអាចដឹងពីលទ្ធផលបាន។ យើងមិនជឿថា Bayern Munich នឹងធ្វើអោយរបូតឪកាសដ៏ល្អរបស់ពួកគេដើម្បីគ្រងតំណែងនោះទេ។ ។ បច្ចុប្បន្នយើងឈរនៅចំណាត់ថ្នាក់ទី ២ និងចង់បញ្ចប់ត្រឹមលេខរៀងមួយនេះពេលបញ្ចប់រដូវកាល ។

ប្រភព៖ Goal