អតីតអាជ្ញាកណ្តាលធ្លាប់កាត់សេចក្តីក្នុងការប្រកួតនៃក្របខ័ណ្ឌ Champions League លោក Slavko Vincic ត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងប្រទេសបូស្នៀនិងពីបទជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀននិងការប្រព្រឹត្តអំពើពេស្យាចារ។

លោក Vincic វ័យ៤០ឆ្នាំសញ្ជាតិស្លូវើនៀធ្លាប់ទទួលតួនាទីការប្រកួតរវាង Genk និង Liverpool ក្នុងរដូវកាលនេះ២ដង និងមួយទៀតនៅការប្រកួត Europa League ព្រមទាំងបំពេញតួនាទីជាជំនួយការអាជ្ញាកណ្តាលនៅព្រសត្តិការណ៍ Euro2012 ត្រូវបានឃុំខ្លួនបន្ទាប់ពីអាជ្ញាធរបានរកឃើញស្ត្រី ៩ នាក់បុរស ២៦ នាក់ក្នុងឃ្លាំងសម្ងាត់ដែលលាក់ទុកសារធាតុកូកាអ៊ីន និងអាវុធមួយចំនួន។

ខណៈពេលដែល Vincic មិនត្រូវបានគេជឿជាក់ថាបានចូលរួមដោយផ្ទាល់នៅក្នុងប្រតិបត្តុការណ៍ឧក្រិដ្ឋនេះ តែរូបគេត្រូវបានគេចោទប្រកាន់ក្នុងចំណោមបុរស ២៦ នាក់ត្រូវបានចាប់ខ្លួនពីបទកាន់កាប់គ្រឿងញៀននិងអាវុធខុសច្បាប់។

ប្រភេព៖ Allfootball