វីរបុរសក្រុម Barcelona លោក Xavi Hernandez បានក្រើនរំលឹកអតីតក្លិបរបស់ខ្លួនគួរកុំព្យាយាមចុះហត្ថលេខាខ្សែប្រយុទ្ធ Liverpool គឺ Sadio Maneមករួមក្រុមនោះទេ។

ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Mane បានបង្ហាញទម្រង់លេងលេចធ្លោនៅរដូវកាលនេះជួយក្រុមរបស់លោក Jurgen Klopp ឈ្នះពានរង្វាន់ UEFA Super Cup និង FIFA Club World Cup និងឈរនៅលើកំពូលតារាង Premier League ដោយមានគម្លាត២៥ពិន្ទុ ។

Xavi បានបញ្ជាក់យ៉ាងដូច្នេះថា:រវាង Aubameynag និង Mane ពួកគេមិនអាចសម្របខ្លួនជាមួយទម្រង់លេងរបស់ Barcelona បាននោះទេ។ ផ្ទុយទៅវិញអតីតខ្សែប្រយុទ្ធ Samuel Eto’o គឺបានសម្របខ្លួនយ៉ាងឆាប់រហ័សបីដូចជា Luis Suarez សព្វថ្ងៃដែរ។ដូច្នេះការព្យាយាមស្វែងរកកីឡាករឆ្នើមថ្មីម្នាក់មកបន្តវេន គឺមិនងាយស្រួលឡើយ។

ប្រភព៖ Allfootball