Nelson Semedo ចង់ផ្លាស់ទៅចូលរួមជាមួយក្រុម Manchester City ក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅពេលបញ្ចប់រដូវកាល La Liga 2019-2020។ ប៉ុន្តែអនាគត និង ក្តីបំណងរបស់ខ្សែការពារស្តាំក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះគឺអាស្រ័យលើ Lautaro Martinez ថាតើ Inter Milan ព្រមដោះដូរខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនទីនរូបនេះ ជាមួយខ្លួនរឺយ៉ាងណា?។

ប្រភព Mundo Deportivo បានអះអាងបន្តថា: Samedo មានបំណងផ្លាស់ទៅកាន់ក្រុម Man.City ទោះបីជាពួកគេកំពុងរងការហាមឃាត់ការប្រកួត Champions League រយៈពេល ២ ឆ្នាំក៏ដោយ។
យ៉ាងណាមិញកិច្ចព្រមព្រៀងនិងអាចកើតមានឡើងពេល Man.City ព្រមដោះដូរ Joao Cancelo ដែលទើបតែផ្លាស់ពី Juventus កាលពីរដូវក្តៅមុនដោយព្រមដោះដូរជាមួយខ្លួន។

ប្រភព៖ Allfootball