កំពូលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោក Neymar របស់ក្រុម PSG បានបង្ហើបប្រាប់ការពិតថា: ខ្ញុំចង់លេងរួមក្រុមជាមួយ Eden Hazard នៅថ្ងៃណាមួយ។ គាត់មានស្ទីលលេងបាល់ទាត់ស្រដៀងនឹងរូបខ្ញុំដែរ។ បើសិនសុបិន្តក្លាយជាការពិតនៅថ្ងៃណាមួយយើងនឹងបង្កភាពវឹកវរដល់គូបដិបក្សនៅតំបន់បម្រើ-ប្រយុទ្ធជាមួយគ្នា។

គួររំលឹកឡើងវិញថាលីកកំពូលបារាំង Ligue-១ដែល Neymar កំពុងមានវត្តមានបានលុបចោលការប្រកួតនៅរដូវកាល២០១៩-២០២០នេះរួចទៅហើយ ខណ:លីកកំពូលអេស្បាញនិងត្រៀមចាប់ផ្តើមបន្តការប្រកួតឡើងវិញក្នុងពេលឆាប់ៗនេះ ខណ:Hazard កំពុងលេងអោយ Real Madrid បានប្រឈមនិងភាពញាំញីដោយសាររបួស ក្រោយផ្ទេរពី Chelsea មកកាលពីឆ្នាំមុន។