ខ្សែបម្រើ Philippe Coutinho នឹងត្រូវអវត្តមានរយៈពេល ៦ សប្តាហ៍បន្ទាប់ពីធ្វើការវះកាត់របួសកជើង បន្ទាប់ពីក្លឹប Bayern Munich បានប្រកាសជាផ្លូវការណ៏តាំងពីថ្ងៃទី២៤មេសា ២០២០កន្លងមកយោងគេហទំព័រ Mundo Deportivo បានចុះផ្សាយ។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្លិប Bayern Munich ខណៈលីកកំពូលអាឡឺម៉ង់ត្រៀម នឹងចាប់ផ្តើមប្រកួតឡើងវិញនៅចុងសប្តាហ៍ក្រោយបន្ទាប់ពីត្រូវបានលើកពេលអស់រយៈពេល២ខែ ដោយសាមេរោគកូវីត-១៩ និងត្រៀមបញ្ចប់រដូវកាលនៅខែមិថុនាខាងមុខនេះ។

ម្ចាស់ជើងឯកអាឡឺម៉ង់មិនបានបង្ហាញចេតនាចង់ទិញផ្តាច់ Coutinho ជាផ្លូវការណ៏នោះទេ តែហាក់បង្ហាញបំណងចង់ បន្តខ្ចីជើងអតីតខ្សែបម្រើហង្សក្រហម Liverpool រូបនេះបន្តមួយរដូវកាលទៀត ក៏ប៉ុន្តែពួកគេមិនទាន់បានបើកការចរចារជាមួយអាណាព្យាបាលគឺក្រុម Barcelona នៅឡើយទេ។

ប្រភព៖ Sport.Es