ក្របខណ្ឌ Premier league អាចហាមមិនអោយមានការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីលីកកំពូលអង់គ្លេស និង ចេញបទបញ្ជាហាមឃាត់មិនអោយមានការប្រារព្ធសកម្មភាពអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេដោយយោងប្រភពពីគេហទំព័រ The Telegraph បានចុះផ្សាយ។

ប្រភពខាងលើបន្តថាក្រៅពីការការអបអរសាទរក្រោយការស៊ុតបាល់បញ្ចូលទី ក៏មានសកម្មភាពនៅលើទីលានផ្សេងទៀតដែលធ្លាប់តែធ្វើក៏នឹងមិនត្រូវបានអនុញ្ញាត ដូចជាការដោះដូរអាវបន្ទាប់ពីការប្រកួត និង ចែកដបទឹកគ្នាផឹក ឬសូម្បីតែស្តោះទឹកមាត់នៅលើទីលានហើយការហាមឃាត់នេះអាចនិងត្រូវបានធ្វើឡើងវាអាចមានរយៈពេលយូរដល់ទៅ ១២ ខែឯណោះ ដើម្បីការពារការចម្លង និង រីករាលដាលនៃមេរោគកូវីត-១៩។

ភាគីដែលនិងត្រូវធ្វើការអនុវត្តន៏នោះគឺក្លឹបទាំង២០នៅក្របខណ្ឌ Premier League ដោយមានការឯកភាពគ្នារវាងគ្រូបង្វឹក និង ប្រធានក្រុម បន្ទាប់ពីបទបញ្ជាផ្ទៃក្នុងនេះបានប្រកាសកាលពីថ្ងៃអាទិត្យ ស្របពេលក្របខណ្ឌ លីកកំពូលអង់គ្លេសនៅសល់ការប្រកួត៩២លើកទៀតនិងបញ្ចប់ការប្រកួត ហើយមានចំនុចមួយចំនួនទៀតដែល និងត្រូវកែប្រែដូចជាករណីការផ្លាស់ប្តូរកីឡាករនិងត្រូវធ្វើឡើងតិចជាងរាល់ដងផងដែរ។

ប្រភព៖ Sportbible