ក្រោយការចាកចេញរបស់ Matthis De Ligt និង Frankie De Jong ព្រមទាំងការត្រៀមចាកចេញរបស់ Hakim Zeyech ក្លឹប Ajax ប្រឈមបាត់បង់អ្នកចាំទីឆ្នើម Andre Onana បន្ទាប់ពីកីឡាករអន្តរជាតិកាមេរ៉ូនបានបញ្ជាក់ពីចេតនាចង់ចាកចេញពីក្រុម នារដូវក្តៅនេះទៅចូលរួមជាមួយ Chelsea រឺ អតីតក្លឹបចាស់ Barcelona ។

Onana បានបង្ហាញទម្រង់ លេងលេចធ្លោបំផុតចុងក្រោយបន្ទាប់ពីជួយ Ajax លើកពានលីកកំពូលហូឡង់ និង ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាល២០១៩-២០២០។

ប្រភព៖ Metro