វីរបុរសក្លិបបិសាចក្រហម Rio Ferdinand បានផ្តល់ដំបូន្មានដល់ខ្សែបម្រើ Paul Pogba ថាគួរចាកចេញពីក្លឹបនៅ ពេលបញ្ចប់រដូវកាលនេះ។កីឡាករសញ្ជាតិបារាំងរូបនេះបានវិលត្រឡប់មកកាន់ក្លឹបជាលើកទី២ជាមួយកំនត់ត្រាកីឡាករថ្លៃបំផុតរបស់ក្លឹបគឺ ៨៩ លានផោនក្នុងឆ្នាំ ២០១៦។

អនាគតសមាជិកជ័យលាភី World Cup ២០១៨រូបនេះស្ថិតក្នុងភាពមិនច្បាស់លាស់ក្រោយរងរបួសជាញឺកញាប់នៅ ២រដូវកាលចុងក្រោយនេះ ស្របពេលការរីករាលដាលនៃមេរោគកូវីត-១៩បានក្លាយជាឧបសគ្គសម្រាប់រូបគេ និង ពិភពបាល់ទាត់នាពេលនេះ។

ប្រភព៖ Metro