Real Madrid ចង់ធ្វើកំណែទម្រង់នៅតំបន់ខ្សែបម្រើដោយអាចនឹងលក់កីឡាករ Toni Kroos នៅរដូវក្តៅនេះ។ទោះយ៉ាងណាអនាគតរបស់ខ្សែបម្រើកណ្តាលសញ្ជាតិអាឡឺម៉ង់នៅកីឡដ្ឋាន Santiago Bernabeu មើលទៅមានសុវត្ថិភាព ប៉ុន្តែអ្វីដែលជាចំនុចសំខាន់គឺទំនាក់ទំនងរវាងកីឡាករ និងក្លឹបអាចនិងត្រូវពិចារណាសាជាថ្មីអាស្រ័យលើទម្រង់លេងជាក់ស្តែងរបស់គាត់ ។

គេហទំព័រ El Nacional បានចុះផ្សាយថាៈ Real Madrid បើកចំហរការលក់កីឡាករកាន់ឆ្នាំរូបនេះចេញដើម្បីនាំយកខ្សែបម្រើ២រូបមករួមក្រុមបន្ថែមទៀត។គោលដៅ របស់ពួកគេនោះគឺ Paul Pogba ដែលគ្រោងចាកចេញពី Man. United នៅរដូវក្តៅនេះ ខណៈ Aurelien Tchouameni កីឡាករវ័យក្មេងរបស់ Monaco ម្នាក់ទៀតក៏ស្ថិតនៅក្នុង បញ្ជីគោលដៅនាំយកមករួមក្រុមរបស់ពួកគេផងដែរ។

ប្រភព៖ Goal